ក្រៅពីការងារមមាញឹកនឹងជំនួញតើមហាសេដ្ឋី Robert T.Kiyosaki ចូលចិត្តលេងកីឡាអ្វី?

Spread the love

កីឡាវាយកូនហ្គោលនេះ មានអត្ថប្រយោជន៍ច្រើនណាស់ ចំពោះសុខភាព និងការទំនាក់ទំនង…។ អ្នកលេងវាយកូនហ្គូលនេះមានអ្នកជំនួញ និងមេដឹកនាំធំៗ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នា។ ពីព្រោះកីឡាប្រភេទនេះ វាមិនមែនងាយស្រួលដូចអ្នកមើលគេវាយកូនហ្គោលនោះទេ។ ថ្ងៃនេះ Heathly Cambodia នឹងលើកអត្ថប្រយោជន៍ពីលេងកីឡាវាយហ្គោលនេះ ដែលមានពីរចំណុចរៀនតាមមហាសេដ្ឋី Robert T.Kiyosaki មានដូចជា៖

១. សុខភាព

កីឡាវាយកូនហ្គោនេះល្អចំពោះសុខភាពខ្លាំង ពីព្រោះវាជួយរក្សារាងកាយរបស់អ្នឱ្យមានភាពបត់បែនបានល្អ។ លោក Robert T.Kiyosaki ជ្រើសរើសកីឡាវាយកូនហ្គោល ដើម្បីលេង ​គឺវាល្អចំពោះសុខភាពសរសៃរឈាម និងចលនារាងកាយមានភាពបត់បែនយ៉ាងល្អ។ លោក Robert បាននិយាយថា ការវាយកូនហ្គោលនេះ មានអត្ថប្រយោជនន៍ចំពោះការគ្រង់គ្រងអារម្មណ៍ ចិត្តគំនិត និងការរក្សាររាងកាយឱ្យបានល្អ។ វាជាកីឡាពិបាក ដែលត្រូវការភាពអត់ធ្មត់ដើម្បីគ្រប់គ្រងអារម្មណ៍ក្នុងការលេង។ មានមហាសេដ្ឋីម្នាក់បានិយាយថា ការលេងវាយកូនហ្គោលនេះ វាល្អចំពោះសុខភាព និងការទំនាក់ទំនងជាមួយមនុស្សផងដែរ។

សូម្បីអតីតលោកប្រធានាធិបតី Barack Obama  និងលោក Donald Trump ក៏ចូលចិត្តលេងវាយកូនហ្គោលនេះដែរ។ ពីព្រោះវាជាហាត់ប្រាណមួយដ៏ល្អសម្រាប់ចលនារាងកាយ និងដំណើរសរសៃរឈាមរបស់ពួកគាត់បានយ៉ាងល្អ។ ហើយអ្វីជាពិសេសសម្រាប់ពូកគាត់ គឺជាកីឡាហ្វឹកហាត់ផ្លូវចិត្ត និងការផ្តោតអារម្មណ៍យ៉ាងខ្លាំង។

២. ភាពស្មោះត្រង់

លោក Robert T.Kiyosaki ស្រឡាញ់ភាពស្មោះត្រង់ខ្លាំងណាស់។ ពេលមានអ្នកណាម្នាក់ចង់ធ្វើជំនួញជាមួយគាត់ មានការសាកល្បងជាមុនសិន ហើយគាត់នឹងជ្រើសរើសការលេងវាយកូនហ្គោល ដើម្បីមើលថា គេជាមនុស្សមានភាពស្មោះត្រង់ឬទេ។ នៅក្នុងសៀវភៅមួយក្បាលរបស់លោក Robert ​សរសេរជា​លោក Trupm ឈ្មោះថា Why we want you to rich ថា គាត់បាននាំបុរសម្នាក់ទៅលេងកូនហ្គោ ក្នុងពេលមួយលោក Robertធ្វើជាមើលមិនឃើញការវាយកូនហ្គោលរបស់គេ ហើយបុរសនោះ ក៏លួចបង្កិលកូនបាល់មកជិតរន្ធ…។ នេះជាទង្វើរ​ដែលគ្មានភាពស្មោះត្រង់ ចំពោះសុខភាពដូចគ្នាដែរ។ បើអ្នកគ្មានភាពស្មោះត្រង់នឹងការធ្វើលំហាត់ប្រាណជាប្រចាំទេ រាងកាយ និងសុខភាពរបស់អ្នកនឹងមានបញ្ហាក្នុងថ្ងៃមួយមិនខានឡើយ។

ក្រៅពីការងារមមាញឹកនឹងជំនួញតើមហាសេដ្ឋី Robert T.Kiyosaki ចូលចិត្តលេងកីឡាអ្វី?

ភាពស្មោះត្រង់នេះ ជាមូលដ្ឋានគ្រិះក្នុងការបង្កើតទំនាកទំនងជាមួយអ្នកដទៃ និងសុខភាពរបស់អ្នក។ សូម្បីសុខភាព និងការធ្វើកិច្ចការ បើអ្នកគ្មានភាពស្មោះត្រង់ទេ អ្នកនឹងបរាជ័យ។ អ្នកច្បាស់ជាធ្លាប់ជួបថា មនុស្សណាដែលគ្មានភាពស្មោះត្រង់ចំពោះការធ្វើលំហាត់ប្រាណ ម្តងធ្វើ ឬម្តងអត់ ពួកគេចេះតែធាត់ទៅៗ ។ សុខភាពល្អរបស់អ្នក និងស្មោះត្រង់ជាមួយអ្នកដទៃ វាធ្វើឱ្យការរស់នៅរបស់អ្នកមានសុភមង្គលក្នុងជីវិតនេះ។

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព

Related Articles

មកដឹងហេតុផល ដែលមេដឹកនាំធំៗ ពិភពលោក តែងលេងកីឡាវាយកូនហ្គោ នៅពេលទំនេរ

Spread the love

Spread the loveមានរឿងជាច្រើនដែលធ្វើឱ្យអ្នកជំនួញអាចត្រូវបានសម្រេចភាពជោគជ័យនៅលើទីលានវាយកូនហ្គោល អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ កីឡាវាយកូនហ្គោល គឺជាចំណង់ចំណូលចិត្តរបស់មនុស្សជាច្រើន ដូចជាអ្នកនយោបាយ អ្នកជំនួញ និងមានមេដឹកនាំធំៗ ក្នុងពិភពលោក ដែលពួកគេលេងល្បែងនេះយ៉ាងសប្បាយរីករាយ។ ព្រោះកីឡាវាយកូនហ្គោល គឺជាល្បែងដែលពិបាកមិនគួរឱ្យជឿ សូម្បីតែអ្នកលេងចូលចិត្តបំផុតក៏ដោយ។ ការហាត់កីឡានេះ វាត្រូវការចំណាយពេលវេលាជាច្រើនដើម្បីហ្វឹកហាត់ ហើយវាជាចំណង់ចំណូលចិត្តរបស់ពួកគេ គឺជាផ្នែកមួយនៃ NDA​ ។ ១.កីឡាវាយកូនគោលធ្វើឱ្យសង្គមមានភាពរីករាយ។ ការលេងវាយកូនហ្គោលនេះ មានមេដឹកនាំធំៗ អ្នកជំនួញធំៗ មកលេងជាមួយគ្នាដើម្បីបង្កើតទំនាក់ទំនង។…

Responses