ខ្វះជាតិទឹកអាចបង្កជំងឺធ្ងន់ធ្ងរច្រើនមុខ មកដឹងអាហារដែលផ្ដល់ជាតិទឹកបានច្រើនដល់រាងកាយអ្នក

Spread the love

បច្ចុប្បន្នប្រជាជនយើងភាគច្រើនមិនសូវទទួលទានទឹកបានគ្រប់គ្រាន់ឡើយ ជាហេតុធ្វើឱ្យមានបញ្ហាសុខភាពជាញឹកញាប់ មិនថាតិចឫច្រើន។ហើយវាជាកត្តាប្រឈមដ៏គ្រោះថ្នាក់ទៅថ្ងៃមុខដែលបណ្ដាលឱ្យកើតជំងឺធ្ងន់ៗជាច្រើន។ជាក់ស្ដែងវេជ្ជបណ្ឌិត្យគួច ម៉េងលី បានលើកឡើងថា ជំងឺ១០០មុខគឺពឹងលើទឹក។

ហើយថ្ងៃនេះ Healthy Cambodia នឹងនាំយកប្រភេទបន្លែ ផ្លែឈើ ដែលមានផ្ទុកជាតិទឹកខ្ពស់ មកប្រាប់ទាំងអស់គ្នា ដើម្បីជួយបំពេញជាតិទឹកបន្ថែម ជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃអាហារទាំងនោះ ហើយភាគច្រើនគឺទំនិញដែលងាយស្រួលរក និងជំនួយដល់ផ្នែកផ្សេងៗនៃសុខភាពរាងកាយនិងផ្លូវចិត្តផងដែរ។

បន្លែផ្លែឈើដែលផ្ទុកជាតិទឹកខ្ពស់ទាំងនោះរួមមាន៖

១.តាសក់ផ្អរ

ត្រសក់មិនត្រឹមតែមានបរិមាណទឹកខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងមានសារធាតុចិញ្ចឹមដូចជាប៉ូតាស្យូមនិងម៉ាញ៉េស្យូមផងដែរ។

 ២.ប៉េងប៉ោះ

ប៉េងប៉ោះផ្ទុកទៅដោយសារធាតុលីកូប៉ែន (ដូចផ្លែឪឡឹក) ដែលត្រូវបានបង្ហាញដើម្បីកាត់បន្ថយការកើតឡើងនៃជំងឺមហារីកក្រពេញប្រូស្តាតនិងមហារីកពោះវៀនធំ ពិសេសគឺផ្ដល់ជាតិទឹកដល់រាងកាយបានច្រើន ដែល៩៤% នៃប៉េងបោះគឺមានផ្ទុកជាតិទឹក ទាបជាងតាសក់ផ្អរ២%។

៣.សាឡាតស្រួយ

សាឡាត់មានទឹក ៩៦ ភាគរយដូច្នេះការទទួលទានសាឡាត់ដែលមានស្លឹកបៃតងនឹងធ្វើឱ្យកម្រិតជាតិទឹកប្រចាំថ្ងៃរបស់អ្នកកើនឡើង។

៤.ការ៉ុត

មានផ្ទុកសារធាតុសំខាន់ៗច្រើន ក្រៅពីការជួយផ្ដល់ជាតិទឹក ពិសេសគឺជំនួយដល់ស្បែករបស់អ្នកមានសំណើមល្អ។

៥. ឱឡឹក

ផ្លែឪឡឹកមានផ្ទុកនូវសារជាតិ លីកូប៉ែនច្រើនជាងប៉េងប៉ោះទៅទៀតហើយវាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។

៦.ផ្លែស្ត្របឺរី

ក្រៅពីផ្ដល់ជាតិទឹកច្រើន គេសិក្សាឃើញថាផ្លែស្រ្តបឺរី អាចធ្វើអោយប្រសើរឡើងនូវសុខភាពផ្នែកសរសៃឈាមបេះដូង។

៧.ផ្កាខាត់ណាបៃតង

ផ្កាខាត់ណាបៃតង ក្រៅពីផ្ដល់ជាតិទឹកច្រើន បន្លែបៃតងនេះ​ក៏មានមុខងារប្រឆាំងនឹងការរលាកនិងជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។មិនតែប៉ុណ្ណោះ បន្លែមួយប្រភេទនេះ ផ្ដល់នូវវីតាមីន ស៊ី​ និង វីតាមីន ខេ ខ្ពស់ និងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។

Tasty Steamed Broccoli | Recipes | Cook for Your Life

៨.តាសក់ស្រូវទុំសំបក់បៃតង

វាជំនួយខ្លាំងដល់សាច់ដុំនិងឆ្អឹងល្អ សម្រាប់អ្នកធ្វើការងារហើយបញ្ចេញញើសច្រើន ព្រោះតាសក់ទុំនេះមានផ្ទុកជាតិទឹកច្រើន និងមានផ្ទុកសារធាតុសំខាន់ដែលជំនួយដល់សុខភាពមិនចាញ់ផ្លែចេកប៉ុន្មានទេ។

Cantaloupe/Musk Melon > Defeat Diabetes Foundation

៩.ម្ទេសហាវៃបៃតង

ម្ទេសបៃតងនេះ មានផ្ទុកសារធាតុរ៉ែនិងវីតាមីនមួយចំនួនទៀតដូចជា វីតាមីន C និងប៉ូតាស្យូមខ្ពស់ វីតាមីន B6 បេតាការ៉ូទីននិងអាស៊ីតហ្វូលិកបន្ថែមពីលើនេះវាមានផ្ទុកជាតិទឹកប្រមាណជា៩២ភាគរយឯណោះ។

Green And Red Sweet Pepper Tree In Gardenbell Peppers Stock Photo ...

១០.ម្នាស់

ក្រៅពីផ្ដល់ជាតិទឹកច្រើន ម្នាស់មានផ្ទុកទៅដោយប្រូម៉ាឡែនដែលជាអង់ស៊ីមមួយដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក ជួយដល់ប្រព័ន្ធរំលាយអាហារ ជួយបន្សាបជាតិពុលនិង បង្កើនប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ។

១១.ក្រូច

ក្រូចមិនត្រឹមតែជួយស្ដារជាតិទឹកអ្នកឱ្យប្រសើរឡើងទេ វីតាមីនស៊ីនិងប៉ូតាស្យូមក៏ជំនួយដល់ស្បែកនិងសុខភាពរាងកាយផ្សេងដែរ។

១២.បន្លែសេលេរី

សេលេរី សម្បូរទៅដោយជាតិសរសៃនិងជាតិរ៉ែរួមមានប៉ូតាស្យូមនិងវីតាមីនខេ ហើយបន្លែមួយនេះ មានផ្ទុកជាតិទឹកចប្រមាណជា៩៥%។តើអ្នកដឹងទេ? សេដ្ឋីគ្រឿងសម្អាងរបស់សហរដ្ឋអាមេរិក Kylie Jenner ទទួលទានទឹកសេលេរីនេះ ជារៀងរាល់ព្រឹកដើម្បីសុខភាពរបស់នាងនិងសម្រស់កាន់តែស្រស់ស្អាត ក្រៅពីប្រើផលិតផលដែលជាប្រេផ្ទាល់ខ្លួនរបស់នាង។

Seledri / Selery - Shopping in Bali

១៣.ទំពាំងបាយជូរ

ទំពាំងបាយជូរមានផ្ទុកជាតិទឹកប្រមាណជាង៨០ ភាគរយ ពិសេសអាចបន្ថយកម្រិតជាតិស្ករក្នុងឈាមនិងការពារពីជំងឺទឹកនោមផ្អែមបានយ៉ាងល្អ។

គួរបញ្ជាក់ផងដែរថា​ អាហារដែលសំបូរទៅដោយទឹកក៏ដើរតួជាភ្នាក់ងារបន្សាបជាតិពុល ជួយការពារភាពនឿយហត់និងអស់កម្លាំងផងដែរព្រោះវាមានបរិមាណជាតិស្ករ fructose និងជាតិសរសៃល្អដែលជួយរក្សាលំហូរជាតិស្ករថេរក្នុងចរន្តឈាម ការពារការកើតឡើងនៃជំងឺទឹកនោមផ្អែម។

គួរសម្គាល់ផងដែរថា ចំពោះអាហារដែលមានជាតិទឹកទាបភាគច្រើនជាប្រភេទអាហារផ្ទុកប្រូតេអ៊ីននិង សំបូរជាតិខ្លាញ់ ដូចជាប្រភេទ សាច់ក្រហមជាដើម។

គួរបញ្ជាក់ផងដែរថា ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់លើកឡើងថា អ្នកត្រូវទទួលទានទឹកមួយថ្ងៃ ឱ្យបាន៨ទៅ១០ដបដែលមានបរិមាណ៥០០ មីលីត្រ បើមិនដូច្នោះទេ នឹងឆាប់កើតជំងឺមហារីក ឆាប់ស្រវ៉ាងភ្នែក គ្រោះក្នុងតម្រង់នោម ឆាប់ស្អិតពោះវៀន មានបញ្ហាខួរក្បាល បញ្ហាលើពោះវៀនធំ ឆាប់ចាស់ ក្រលៀនឆាប់ខូច ប្រមាត់ឆាប់ខូច ថ្លើមឆាប់រលាក និយាយរួមជំងឺ១០០មុខ គឺពឹងលើទឹក ពោលបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់វានឹងងាយកើតជំងឺច្រើនប្រភេទ។

សូមអានអត្ថបទបន្ថែម៖ ញុំាអាហារមិនបានល្អអាចបង្កឱ្យកើតមហារីក មកដឹងអាហារជួយការពារកុំឱ្យកើតជំងឺកាចសាហាវនេះ

អត្ថបទ៖ ភោគ ម៉ារី

ផេកផ្ទាល់ខ្លួនរបស់ខ្ញុំ៖ Mary Phoak (http://healthy-cambodia.com/)

Related Articles

វិធី ៦ យ៉ាងអាចគ្រប់គ្រងសម្ពាធឈាមដែលឡើងខ្ពស់ដោយមិនចាំបាច់ប្រើថ្នាំ

Spread the love

Spread the loveតាមរយៈការផ្លាស់ប្តូររបៀបរស់នៅទាំង ៦ នេះអ្នកអាចបន្ថយសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺលើសឈាមអ្នកប្រហែលជាព្រួយបារម្ភអំពីការប្រើថ្នាំដើម្បីបន្ថយសម្ពធរបស់អ្នក។ របៀបរស់នៅដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺលើសឈាម។ ប្រសិនបើអ្នកគ្រប់គ្រងសម្ពាធឈាមរបស់អ្នកដោយជោគជ័យជាមួយនឹងរបៀបរស់នៅដែលមានសុខភាពល្អអ្នកអាចជៀសវាងពន្យារពេលឬបន្ថយតម្រូវការប្រើថ្នាំ។ នេះជាការផ្លាស់ប្តូររបៀបរស់នៅចំនួន ៦យ៉ាង ដែលអ្នកអាចធ្វើដើម្បីបន្ថយសម្ពាធឈាមរបស់អ្នកនិងរក្សាវាឱ្យចុះ៖ មើលចង្កេះរបស់អ្នក តើត្រូវសម្រកទំងន់ទេ? សម្ពាធឈាមច្រើនតែកើនឡើងនៅពេលទម្ងន់កើនឡើង។ ការលើសទម្ងន់ក៏អាចបណ្តាលឱ្យមានការរំខានដល់ការដកដង្ហើមនៅពេលអ្នកគេង (គេងមិនដកដង្ហើម) ដែលបង្កើនសម្ពាធឈាមរបស់អ្នក។ ការសម្រកទម្ងន់គឺជាការផ្លាស់ប្តូររបៀបរស់នៅប្រកបដោយប្រសិទ្ធភាពបំផុតមួយសម្រាប់ការគ្រប់គ្រងសម្ពាធឈាម។ ជាទូទៅអ្នកអាចកាត់បន្ថយសម្ពាធឈាមរបស់អ្នកបានប្រហែល ១ មីលីម៉ែតបារត ជាមួយនឹងទំងន់ ១ គីឡូក្រាម នៃទំងន់ដែលអ្នកបានសម្រក។ បុរសមានហានិភ័យប្រសិនបើការវាស់វែងចង្កេះធំជាង ១០២ សង្ទីម៉ែត្រ។ ស្ត្រីមានហានិភ័យប្រសិនបើការវាស់វែងចង្កេះធំជាង ៨៩ សង្ទីម៉ែត្រ។ ចំនួនទាំងនេះខុសគ្នាទៅតាមជនជាតិនិមួយៗ។ សួរគ្រូពេទ្យអំពីការវាស់វែងចង្កេះដែលមានសុខភាពល្អសម្រាប់អ្នក។ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការហាត់ប្រាណទៀងទាត់ដូចជា ១៥០ នាទីក្នុងមួយសប្តាហ៍ឬប្រហែល…

សាកតិចនិក ៧ ចំណុច​ ជួយ​ឲ្យ​​ម៉ាស៊ីន​ iPhone ដើរ​លឿន​ជាង​មុន

Spread the love

Spread the loveគ្មាន​នរណា​ជៀស​ផុត​ពី​បញ្ហា iPhone ដំណើរការ​យឺត​ឬ​រអាក់រអួល​បាន​នោះ​ទេ ដំណោះស្រាយ​ថ្មី Sabay បង្ហើប ៧ ក្បាច់ អាច​សាកល្បង​យក​ទៅ​អនុវត្ត​តាម ល្មម​នឹង​អាច​ជួយ​ឲ្យ​ម៉ាស៊ីន​អ្នក​អាច​ដំណើរការ​បាន​រហ័ស​ជាង​មុន​និង​ប្រើ​ពេល​ខ្លី​បំផុត។ ១.កំណត់​ការ​លោត​សារ Notification: មិន​​ត្រូវ​ឲ្យ​ App មាន​លើ​ឧបករណ៍ លោត Notification ទាំង​អស់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​ទម្លាប់​បើក​តែ​សម្រាប់​កម្មវិធី-ហ្គេម​ដែល​ចាំ​បាច់​ប៉ុណ្ណោះ ព្រោះ​ការ​លោត​សារ​ជូន​ដំណឹង​ច្រើន​ក្នុង​ពេល​តែ​មួយ ជា​កត្តា​ចាំ​បាច់​ដំបូង​ដែល​អ្នក​ត្រូវ​កែសម្រួល។ ចូល​ទៅ Settings…

សិង្ហបុរីសន្យាប្រាប់ពលរដ្ឋថា នឹងទទួលបានវ៉ាក់សុំាង Covid-19គ្រប់គ្នា នៅពេលបង្កើតបាន

Spread the love

Spread the loveរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជាតិលោក Lawrence Wong បាននិយាយកាលពីថ្ងៃអង្គារបានសន្យាថាប្រជាជនសិង្ហបុរីទាំងអស់នឹងទទួលបានវ៉ាក់សុំាង Covid-19 គ្រប់ៗ​គ្នា​ក្នុងតម្លៃសមរម្យ ប្រសិនបើនិងនៅពេលមានវ៉ាក់សុំាងដែលនេះជាយុទ្ធសាស្ត្ររបស់សិង្ហបុរីក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគឆ្លង នេះបើតាមសេ​ច​ក្តីរាយ​ការ​ណ៍ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុក THE STRAITS TIMES កាលពីថ្ងៃអង្គារនេះ។ លោក Wong បានបន្ថែមថាវ៉ាក់សុំាងគឺជាផ្នែកសំខាន់មួយនៃដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិ Covid-19​។ខណៈនេះក្រុមការងារ​ចម្រុះក្រសួងកា​រពារជាតិ​បាន​កំពុងដុតដៃដុតជើងជំរុញសមត្ថភាពឧស្សាហកម្មឱសថនិងស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ-ជីវវេជ្ជសាស្ត្រចូលរួមនៅក្នុងការខិតខំជាសកលដើម្បីបង្កើត​វ៉ាក់សុំាង។ គួរបញ្ជាក់ថា បច្ចុប្បន្នមានវ៉ាក់សុំាងយ៉ាងតិច ១៣០ ប្រភេទបង្កើតឡើងនៅទូទាំងពិភពលោក ក្នុងនោះរួមទាំងនៅប្រទេសសិង្ហបុរីផងដែរ គឺ Duke-NUS Medical Sch​ool ដែលកំពុងធ្វើការជាមួយក្រុមហ៊ុនអាមេរិក Arcturus…

ញុំាអាហារប្រភេទនេះ អាចបន្ថយឱកាសកើតជំងឺមហារីកក្រពេញប្រូស្តាតបាន

Spread the love

Spread the loveជំងឺមហារីកក្រពេញប្រូស្តាតកើតឡើងលើមនុស្សយើងនៅពេលដែលកោសិកាក្រពេញមួយនេះចាប់ផ្តើមប្រែខ្លួនទៅជាខុសធម្មតា និងបំបែកខ្លួនច្រើន។ ជំងឺម​ហារីក​ក្រ​ពេ​​ញប្រូស្តាតជាបញ្ហាសុខភាពទូទៅបំផុតមួយដែលងាយនឹងកើតមានចំពោះបុរស។ ទោះជាយ៉ាងណាអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានយ៉ាងងាយដោយគ្រាន់តែទទួលទានអាហារធម្មតាៗមួយចំនួន។ អាការៈដែ​លជាប់​ទា​ក់​ទងនឹងមហារីកមួយនេះមានដូចជា នោមញឹក មានឈាមក្នុងទឹកកាម មិនស្រួលក្នុងតំបន់អាងត្រគាក ពិបាកនោម កម្លាំងទឹកនោមបាញ់កាន់តែខ្សោយ និងងាប់​លិ​ង្គ​ជាដើម។ ថ្វីបើមិនមានគម្រោងការពារជំងឺមហារីកក្រពេញប្រូស្តាតដែលល្អឥតខ្ចោះក៏ដោយ តែខាងក្រោមនេះគឺជាអា​ហារមួយចំនួនដែលអា​ចជួយបន្ថយ​ការប្រឈ​មនឹង​ជំងឺ​នេះ​បា​ន៖ សណ្តែកសៀង៖ ការសិក្សាថ្មីមួយបានរកឃើញថា ការញ៉ាំអាហារសម្បូរសណ្តែកសៀងអាចការពារបុរសពីជំងឺមហារីកក្រពេញប្រូស្តាតបាន។ សារធាតុ Phyto​estr​o​g​​e​ns ដែលមានក្នុងផលិតផលសណ្តែកសៀងនឹងជួយបន្ថយការប្រឈមនឹងមហារីកក្រពេញប្រូស្តាតបាន។ វីតាមីនសេ៖ វីតាមីនមួយនេះនឹងជួយបង្ការកោសិកាមហារីកកុំឲ្យបំបែកខ្លួនកាន់តែខ្លាំងទៀតបាន។ វានឹងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ​ដែលអាចប្រឆាំងនឹងជំងឺមហារីក​បា​ន​យ៉ាង​មានសុវ​ត្ថិភាព។ វាជំរុញដល់ប្រសិទ្ធភាពថ្នាំមួយចំនួនសម្រាប់ប្រើលើជំងឺមហារីកដែរ។ ប៉េងប៉ោះ៖ សារធាតុ Lycopene…

Responses