ក្រៅពីការងារមមាញឹកនឹងជំនួញតើមហាសេដ្ឋី Robert T.Kiyosaki ចូលចិត្តលេងកីឡាអ្វី?

កីឡាវាយកូនហ្គោលនេះ មានអត្ថប្រយោជន៍ច្រើនណាស់ ចំពោះសុខភាព និងការទំនាក់ទំនង…។ អ្នកលេងវាយកូនហ្គូលនេះមានអ្នកជំនួញ និងមេដឹកនាំធំៗ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នា។ ពីព្រោះកីឡាប្រភេទនេះ វាមិនមែនងាយស្រួលដូចអ្នកមើលគេវាយកូនហ្គោលនោះទេ។ ថ្ងៃនេះ Heathly Cambodia នឹងលើកអត្ថប្រយោជន៍ពីលេងកីឡាវាយហ្គោលនេះ ដែលមានពីរចំណុចរៀនតាមមហាសេដ្ឋី Robert T.Kiyosaki មានដូចជា៖ ១. សុខភាព កីឡាវាយកូនហ្គោនេះល្អចំពោះសុខភាពខ្លាំង ពីព្រោះវាជួយរក្សារាងកាយរបស់អ្នឱ្យមានភាពបត់បែនបានល្អ។ លោក Robert T.Kiyosaki ជ្រើសរើសកីឡាវាយកូនហ្គោល…

ខ្វះជាតិទឹកអាចបង្កជំងឺធ្ងន់ធ្ងរច្រើនមុខ មកដឹងអាហារដែលផ្ដល់ជាតិទឹកបានច្រើនដល់រាងកាយអ្នក

បច្ចុប្បន្នប្រជាជនយើងភាគច្រើនមិនសូវទទួលទានទឹកបានគ្រប់គ្រាន់ឡើយ ជាហេតុធ្វើឱ្យមានបញ្ហាសុខភាពជាញឹកញាប់ មិនថាតិចឫច្រើន។ហើយវាជាកត្តាប្រឈមដ៏គ្រោះថ្នាក់ទៅថ្ងៃមុខដែលបណ្ដាលឱ្យកើតជំងឺធ្ងន់ៗជាច្រើន។ជាក់ស្ដែងវេជ្ជបណ្ឌិត្យគួច ម៉េងលី បានលើកឡើងថា ជំងឺ១០០មុខគឺពឹងលើទឹក។ ហើយថ្ងៃនេះ Healthy Cambodia នឹងនាំយកប្រភេទបន្លែ ផ្លែឈើ ដែលមានផ្ទុកជាតិទឹកខ្ពស់ មកប្រាប់ទាំងអស់គ្នា ដើម្បីជួយបំពេញជាតិទឹកបន្ថែម ជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃអាហារទាំងនោះ ហើយភាគច្រើនគឺទំនិញដែលងាយស្រួលរក និងជំនួយដល់ផ្នែកផ្សេងៗនៃសុខភាពរាងកាយនិងផ្លូវចិត្តផងដែរ។ បន្លែផ្លែឈើដែលផ្ទុកជាតិទឹកខ្ពស់ទាំងនោះរួមមាន៖ ១.តាសក់ផ្អរ ត្រសក់មិនត្រឹមតែមានបរិមាណទឹកខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងមានសារធាតុចិញ្ចឹមដូចជាប៉ូតាស្យូមនិងម៉ាញ៉េស្យូមផងដែរ។  ២.ប៉េងប៉ោះ ប៉េងប៉ោះផ្ទុកទៅដោយសារធាតុលីកូប៉ែន (ដូចផ្លែឪឡឹក) ដែលត្រូវបានបង្ហាញដើម្បីកាត់បន្ថយការកើតឡើងនៃជំងឺមហារីកក្រពេញប្រូស្តាតនិងមហារីកពោះវៀនធំ…

រកឃើញ​តំបន់មួយ អាចនឹងជាទី​​កន្លែងឆ្លងវីរុសកូរ៉ូណា(Covid 19)ខ្លាំងជាងគេលើពិភពលោក

តំបន់អាមេរិកឡាទីនបានឆ្លង Covid 19 កើនឡើងយ៉ាងខ្លាំងធ្វើឲ្យមានការព្រួយបារម្ភដល់អាជ្ញាធរសុខាភិបាលក្នុងតំបន់។ ប្រទេសប្រេស៊ីលមានអ្នកឆ្លង Covid ១៩ ចំនូន ៣១០.៩២១ ករណីដែលជាប់លំដាប់ថ្នាក់ខេលបីលើពិភពលោកនេះ។ មានបណ្តាលប្រទេសរួមមាន ប្រទេសម៉ិកស៊ិក ស៊ីលី និងប៉េរូ កំពុងតែធ្វើការតស៊ូដើម្បីទប់ទល់នឹងការផ្ទុះឡើងនៅវីរុសដ៏ធំមួយនេះផងដែរ។ តាមការបញ្ជាក់ថ្មីមួយ នៅសហរដ្ឋអាមេរិក និងតំបន់អ៊ឺរ៉ុប មានការថយចុះចំនួនអ្នកឆ្លង។ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺនៅអឺរ៉ុបបានឱ្យដឹងថា មានករណីជាង ៥០០.០០០ ករណីត្រូវបានកត់ត្រាហើយមនុស្សជាង ៣០.០០០ នាក់បានស្លាប់។…

កាន់តែធ្ងន់ហើយវៀតណាមមានប្រជាជនស្លាប់ដោយសារCovid-19កើនឡើងជាបន្តបន្ទាប់

កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រសួងសុខាភិបាលប្រទេសវៀតណាមបានរកឃើញករណីឆ្លងថ្មីនៃវីរុសCovid-19ចំនួន៤ករណីបន្ថែមទៀតក្នុងនោះមានពីរករណីជាការចម្លងក្នុងសហគមន៍ចំណែកពីរករណីផ្សេងទៀតជាករណីនាំចូល ។ ប្រទេសអាស៊ីខាងត្បូងមួយនេះមានចំនួនអ្នកឆ្លងសរុបរហូតដល់​៥៩០នាក់ហើយក្នុងនោះមាន១៤៤ករណីមានជាប់ពាក់ព័ន្ធទៅនឹងទីក្រុង Danangដែលជាកន្លែងមានការផ្ទុះឆ្លងរីករាលដាលក្នុងរយៈពេលថ្មីៗនេះហើយតាមការបញ្ជាក់ពីក្រសួងសុខាភិបាលរបស់ប្រទេសនេះមានអ្នកស្លាប់កើនឡើងរហូតដល់៣នាក់ហើយ ។ អាជ្ញាធរទីក្រុង Danang មានគំរោងដើម្បីធ្វើតេស្តរកវីរុសCovid-19 លើប្រជាជនពេញទីក្រុងទាំងមូលដែលមានរហូតដល់១,១លាននាក់។ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានភ្ញៀវទេសចររហូតដល់៨០០,០០០នាក់ដែលបានទៅទស្សនាទីក្រុងមួយនេះហើយពួកគេបានចាកចេញទៅទីកន្លែងផ្សេងៗចាប់តាំងពីខែកក្កដានៅខណៈពេលមានប្រជាជនច្រើនជាង ៤១,០០០នាក់បានទៅពិនិត្យសុខភាពក្នុងមន្ទីរពេទ្យចំនួន៣នៅក្នុងទីក្រុងមួយនេះ ។​បច្ចុប្បន្នមន្រ្តីសុខាភិបាលក្នុងទីក្រុង Danang បានធ្វើតេស្តដើម្បីរកវីរុសCovid-19បានចំនួន៨,២៤៧នាក់ ចាប់តាំងពីថ្ងៃទី២៥ខែកក្កដា ។ ការតេស្តនេះ នឹងត្រូវបង្កើនរហូតដល់ ៨,០០០ ទៅ ១០,000 តេស្តក្នុងមួយថ្ងៃ ។ ក្រៅពីនេះអាជ្ញាធរក៏បានរកឃើញករណីឆ្លងថ្មីនៅតាមបណ្តាលទីក្រុងផ្សេងៗ…

ឃួន ឡាបូរ៉ាវី ទម្លាយសុបិនអាក្រក់ចាំមិនភ្លេចមួយ ក្នុង​អាជីព​បាល់ទាត់

គ្រូបង្វឹកក្រុមយុវជនបឹងកេត អាយុក្រោម១៥ឆ្នាំ ឃួន ឡាបូរ៉ាវី បាន​ទម្លាយ​ឱ្យ​ដឹង​ពី​​រឿង​អាក្រក់​មួយ​ ដែល​លោក​ចាំ​មិន​ភ្លេច គឺ​វះកាត់​សរសៃ​ជង្គង់ នៅ​អំឡុង​ឆ្នាំ​២០១២។ អតីត​ខ្សែ​ប្រយុទ្ធ​បឹងកេត បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា ៖«ថ្ងៃទី៣១/០៧/២០១២ គឺ​ជា​សុបិន​ដ៏​អាក្រក់​មួយ​នៅ​ក្នុង​ជីវិត​បាល់ទាត់​របស់​ខ្ញុំ គឺ​ត្រូវ​វះកាត់​សរសៃ​ជង្គង់ ប៉ុន្តែ​ដោយសារ​តែ​ការ​ប្រឹងប្រែងមិន​បាក់​ទឹកចិត្ត និង​ការលើកទឹកចិត្ត​ធ្វើ​អោយ​ខ្ញុំ​ចំណាយ​ពេល​មិន​ដល់​មួយឆ្នាំ​សម្រេច​បំណង​ធំ​មួយ ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​អាជីព​មួយ​នេះ គឺ​រួម​ចំណែក​អោយ​ក្លឹប​លើកពាន MCL ២០១៣ លើកដំបូង និង​ទទួល​បាន​រង្វាន់ Best Player និង Top…

ស្ត្រីៗចង់បានរាងស្អាតដូចតួកូរ៉េ ដោយមិនបាច់ប្រើថ្នាំ ឬវះកាត់ អាចសាកវិធីបែបធម្មជាតិរបស់Jung So min

តារាស្រី Jung So-min ដែលជាតារាសម្តែងមានមនុស្សជាច្រើនស្គាល់ថា មានរូបសម្រស់គួរឱ្យស្រឡាញ់ និងមានបុគ្គលិកលក្ខណៈល្អថែមទៀត។ នាងត្រូវបានគេជ្រើសរើសឱ្យជាតួឯកស្រីជាច្រើនរឿង ដែលមានភាពល្បីល្បាញនៅប្រទេសកូរ៉េខាងត្បូ។ ហើយអ្វីដែលប្លែក គឺរូបរាងកាយរបស់នាង មានភាពសម្រស់ស្អាត នៅពេលដែលនាងបានស្រកទំងន់ ១០ គីឡូក្រាម ។ វីធិដែលនាង Jung So min មានការជម្រើសធ្វើឱ្យរាងកាន់តែស្អាត មិនមែនជាការប្រើថ្នាំ ឬការវះកាត់ឱ្យរាងស្អាតនោះទេ គឺនាងជ្រើសរើសទទួលទានអាហារបំប៉ន និងធ្វើលំហាត់ប្រាណ។ ហើយមានមនុស្សជាច្រើនទៀត…

អតីតមេខ្លាសិង្ហបុរី លោក លីក្វាន់យូ បានបង្ហើបរូបមន្ត៥ សង្កត់ធ្ងន់លើការចិញ្ចឹមកូន

ទោះបីជាបិតារបស់សិង្ហបុរី លោក លីក្វាន់យូ បានទទួលមរណភាពក៏ដោយ ក៏មិនអាចប្រកែកបានថាគាត់នូវបន្សល់ទុកកេរ្តិ៍តំណែលដែលជាការបំផុសគំនិតដល់យើងទាំងអស់គ្នាដែលជាឪពុកម្តាយ។ ពួកយើងបានដឹងរួចមកហើយថាលោក លីក្វាន់យូជាអតីតនាយករដ្ឋមន្ត្រី ប្រទេសសិង្ហបុរី។​ មិនតែប៉ុណ្ណោះគាត់បានបន្សល់នូវសមិទ្ធផល និងពាក្យទូន្មានជាច្រើនដែលទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រតាម។ នៅក្នុងនោះដែល Healthy Cambodia បានស្រង់សម្ដីដ៏សំខាន់ៗ​ ៥ ក្នុងការសង្កត់ធ្ងន់លើការចិញ្ចឹមកូន៖ ១.បង្រៀនកូន ៗ របស់អ្នកអំពីតម្លៃនៃការសន្សំសំចៃ ជាការពិតណាស់ ការសន្សំសំចៃជួយអ្នកឱ្យមានធនធាននិងប្រុងប្រយ័ត្នជាមួយការសន្សំរបស់អ្នក។ វាក៏បង្រៀនកូន ៗ របស់អ្នកឱ្យចេះដឹងគុណ ចំពោះអ្វីៗទាំងអស់ដែលពួកគេមាននៅក្នុងជីវិតផងដែរដូចជាផ្ទះកក់ក្ដៅក្នុងការរស់នៅតម្រូវការចាំបាច់ដូចជាសម្លៀកបំពាក់អាហារ…