ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីត្រៀម១០ ពាន់លានដុល្លារដើម្បីស្រោចស្រង់វិបត្តិវីរុសCovid-19

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines: SIA) បានធានានូវសាច់ប្រាក់សុទ្ធចំនួន ១០ ពាន់លានដុល្លារ ដែល៨,៨ ពាន់លានដុល្លារបានមកពីការលក់ភាគហ៊ុន កាលពីថ្ងៃសុក្រ ហើយ៩០០លានដុល្លារ​ទៀតត្រូវបានមកពីឥណទាន​ប្រាក់កម្ចីរ​យៈ​ពេ​លវែងពីក្រុមហ៊ុន Airbus A350-9០០ របស់ SIA និងយន្ដហោះ Bo​eing 787-10 សំដៅទប់ទល់ការដួលរ​លំខណៈ​ដែល​ឧស្សា​ហកម្មអាកាសចរណ៍កំពុងជួបវិបត្តិ Covid-19។  នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ SIA បានអោយដឹងថា ឥណទានថ្មីនេះមានការប្តេជ្ញាចិត្តនិង​ប្រាក់កម្ចីដែលគ្មា​នការ​ធា​នា​រ៉ាប់​រងរយៈពេលខ្លីជាមួយធនាគារជាច្រើនដែលផ្តល់នូវសាច់ប្រាក់ងាយស្រួលបន្ថែមទៀត ដែលមានចំនួនជាង…