ក្រុមហ៊ុន​ឱសថ​អាមេរិក១ ប្រើ​អង់ទីករ ដើម្បី​ធ្វើតេស្ត​សាកល្បង​វ៉ាក់សុំាងវីរុសកូរ៉ូណា(Covid-19)

ក្រុមហ៊ុនឪសថ Eli Lilly ដែលជាក្រុមហ៊ុនផលិតឱសថធំមួយរបស់អាមេរិកបានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួន​បានចាក់ដូសដំបូងអង្គទីក​របរិច្ចាកពី​អ្នក​ឆ្លងវី​រុស​Covid-19 មុនដែលបានជាសះស្បើយ ទៅក្នុងសារពាង្គកាយអ្នកឆ្លង Covid-19 ថ្មីដែលនេះស្ថិតក្នុងដំណាក់កាលសាកល្បងគ្លីនិកដំណាក់កាលទី១ នៃការព្យាបាលថ្មីដោយ​ប្រើ​អង្គ​បដិប្រាណមួយដែលរាងកាយផលិតដើម្បីប្រឆាំងនឹងមេរោគឆ្លង នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានអាមេរិក THE HILL នារសៀលថ្ងៃ​សុក្រ​នេះ​។ ប្រភពដដែលបានអោយដឹងថា ការព្យាបាលដោយប្រើអង់ទីប៊ីយ៉ូទិកត្រូវបានគេរោកឃើញថាជាវិធីព្យាបាលដ៏មានប្រសិទ្ធភាព ហើយត្រូវបានគេបង្កើតឡើងជាពិសេស​ដើម្បី​ប្រឆាំ​ងនឹងវីរុស Covid-19 ដែលមិនដូចជាថ្នាំព្យាបាលផ្សេងៗពីមុន ដូចជា កាលពីថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា Remdesivir មិនសូវមានប្រ​សិទ្ធ​ភាព​ខ្លាំងចំពោះអ្នកជំងឺទេ។ សូមជម្រាបថា ក្រៅពី…