សភាព​ស្ត្រី​ម៉ាប់​បាន​រសាត់​បាត់ ឥឡូវ​ត្រឹម​រយៈ​ពេល​ខ្លី ពេជ្រ សូលីកា ដ៏​ស្រស់​សោភា​បាន​ត្រឡប់​មក​វិញ​ហើយ!

នៅ​មុន​វេលា​ប្រសូត​បុត្រ​ដំបូង​របស់​ខ្លួន​មិន​ប៉ុន្មាន​ថ្ងៃ ពេជ្រ សូលីកា បាន​លេច​ធ្លាយ​រូបភាព​មួយ​សន្លឹក បង្ហាញ​ថា នាង​បាន​ផុង​ខ្លួន​ក្លាយ​ជា​ស្ត្រី​ម៉ាប់​ម្នាក់ ប៉ុន្តែ​ឥឡូវ​នេះ ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ សូលីកា ពី​មុន​បាន​ត្រឡប់​មក​វិញ​ហើយ។ ដូច​ទម្លាប់​តាំង​ពី​នៅ​ក្រមុំ សូលីកា តែង​តែ​បង្ហោះ​រូប​នាង​ដែល​មាន​សម្រស់​ស្រស់​សោភា បើ​ទោះ​ជា​អំឡុង​ពេល​ពពោះ​កូន​ដំបូង​របស់​នាង នាង​បាន​ប្រែ​រូបរាង​ធាត់​មើល​មិន​ចង់​ស្គាល់​ក៏​ដោយ។ មក​ដល់​បច្ចុប្បន្ន​ក៏​នៅ​តែ​ដូច​គ្នា ពោល​គឺ​នាង​តែង​តែ​បង្ហោះ​រូបភាព​ដ៏​ស្រស់​ប្រិមប្រិយ​របស់​នាង​ដដែល។ ប៉ុន្តែ​អ្នក​គាំទ្រ​នាង មើល​ឃើញ​ថា ស្ថានភាព​របស់​នាង​ពេល​នេះ គឺ​ខុស​ពី​ពេល​មុន​ដាច់។ សូលីកា កាល​ពី​មុន​បង្ហោះ​រូប​ស្អាត​ៗ ប៉ុន្តែ​សភាព​ជាក់​ស្ដែង​នាង​ប្រែ​ប្រួល​រូបរាង ដោយ​ឡែក​ពេល​នេះ…