ដឹង​ហើយ! មាស សុខ​សោភា បញ្ជាក់​ច្បាស់​ៗ​ចំពោះ​មូលហេតុ​ដើរចេញពីថោន

អតីត​តារា​ចម្រៀង​ស្រី​លំដាប់​កំពូល​របស់​ផលិតកម្ម​ថោន មាស សុខសោភា បាន​ប្រាប់ Sabay​ នៅព្រឹកនេះ ពី​មូល​ហេតុ​ពិត​ប្រាកដ​ នៃ​ការ​ដើរ​ចេញ​ពី​ផលិតកម្ម​ដែល​នាង​ធ្លាប់​ជ្រកកោន​ជាង​៩​ឆ្នាំមកហើយនោះ។ បញ្ហា​ចម្បង គឺ​សម្ពាធ​ការងារ ដែល​ធ្វើ​ឲ្យ​នាង​តឹងតែង​ខ្លាំង ដោយ​ក្នុង​នោះ មាស សុខសោភា និយាយ​ថា រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ រូប​នាង​ដែល​ជា​អ្នក​ចម្រៀង​ត្រូវ​រ៉ាប់រង​ការងារ​ជា​ច្រើន​លើស​ពីតួនាទី​អ្នក​ចម្រៀង។ ពេល​ខ្លះ​នាង​ត្រូវ​ដើរ​រក​ Sponser ដោយ​ខ្លួន​ឯង ធ្វើ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង ហើយ​ការងារ​មួយ​ចំនួន​ទៀត​ នាង​មើល​ឃើញ​ថា​មិន​ទៅ​មុខ ទើប​នាង​សម្រេច​ថា ដើរចេញ​នៅ​ពេល​នេះ​តែ​ម្ដង។…