ម៉េង កែវពេជ្ជតា រង​​បណ្ដឹង​ពី​ស្ត្រី​ម្នាក់ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ

តារាចម្រៀងស្រីជើងចាស់ល្បីឈ្មោះ ម៉េង កែវពេជ្ជតា​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានស្ត្រីម្នាក់​​​​​​​​​​​​​​ឈ្មោះ រស់ សោភ័ណ្ឌ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​គេ​សង្ស័យ​ថា ជា​ភរិយា​អតីស្វាមី​នាង បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​សាលាដំបូងរាជធានីភ្នំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​ពីបទ​​​​​​​​​​​​​​​​​​​​​បរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យបណ្តឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​បណ្ដាញ​សង្គម​Facebook ក្នុង​ពាក្យ​បណ្ដឹង​នោះ ដើម​បណ្ដឹង​ទាម​ទា​ឈ្មោះ ម៉េង កែវពេជ្ជតា​​​​​​​​​​​​​​​​​​​​​​​​​​ចេញមុខ​សុំទោស​ជា​សាធារណៈ ហើយ​សំណង​ទាមទារ​ត្រឹមតែ​១០០រៀល​ប៉ុណ្ណោះ។ ជា​រឿង​ដែល​គួ​ឲ្យ​ចាប់អារម្មណ៍​ដែល តារា​ចម្រៀង​ស្រី​ជើងចាស់​ល្បីឈ្មោះ ម៉េង កែវពេជ្ជតា ល្បី​​ខាង​ឧស្សាហ៍​​រ​បង្ហោះ​វីដេអូ​វាយប្រហារ​គូស​ត្រូវ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​គេ​ប្តឹង​ហើយ​ពីបទ​បរិហារកេរ្តិ៍​។បើតាមក្នុងពាក្យបណ្តឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាក់ចូលតុលាការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ស្ត្រី​​​​​​​​​​​​​​​​​​​​​​​ដែលទំនងជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួង ឃីម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប្តឹងទាមទារសំណងជំងឺចិត្ត ១០០រៀល​​​​​​​​​​​​​​​​​​​​​​​​និងសុំឲ្យចោទប្រកាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្តន្ទាទោសតាមច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​សុំឲ្យប្រកាសសុំទោសលើបណ្តាញសង្គមហ្វេសបុកជាសាធារណៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។…