​មក​ដឹង​ចំណូល​និង​ចំណាយ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០២០​

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​រៀប​ចំ​មហាសន្និបាត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​លើក​ទី​១៤​ឆ្នាំ​២០២០​ កាល​ពី​ព្រឹកមិញ​នេះ។ ​ក្នុង​នោះ​ដែរ ​សហព័ន្ធ​ក៏​មាន​របាយការណ៍​សម្រាប់​ការ​ចំណាយ ​ក៏​ដូចជា​ចំណូល​ប្រចាំ​ឆ្នាំ​២០២០​នេះ ​ដើម្បី​ឱ្យ​សមាជិក​ទាំង​អស់​បាន​ដឹង​ផង​ដែរ។ ​សម្រាប់​ឆ្នាំ​២០២០ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ទទួល​បាន​ចំណូល​សរុប ៦ ៤៥៩ ១២៦​ដុល្លារ​អាមេរិក ​ខណៈ​ដែល​ចំណាយ​វិញ​អស់ ៦ ០៨៦ ៤៩៦​ដុល្លារ​អាមេរិក។ ​បើ​តាម​ចំនួន​នេះ ​សហព័ន្ធ​នៅ​សល់​ប្រាក់​ជិត​៤០​ម៉ឺន​ដុល្លារ​ដែរ​នៅ​ឆ្នាំ​នេះ​។ ​សម្រាប់​ចំណូល​ឆ្នាំ​២០២០​ដែល​ទទួល​បាន​គឺ​មក​ពី ថវិកា​សល់​នៅ​ឆ្នាំ​២០១៩ ​ចំនួន ១ ៦៩៣ ០២៤​ដុល្លារ…