មិន​គួរ​ឱ្យ​ជឿ កីឡាករថៃ ជាអ្នកបំបែក​កំណត់ត្រា​មិន​ដែល​ចាញ់​៥០​ប្រកួតរបស់ Floyd

Floyd Mayweather ​ជា​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក ដែល​មាន​កំណត់ត្រា​៥០-០ ​និង​បាន​ប្រកាស​ចូល​និវត្តន៍​បាត់​ទៅ​ហើយ។ ​ តែ​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ ​ត្រូវ​បាន​គេ​បំបែក​បាន​ទៅ​ហើយ ​ដោយ​កីឡាករ​ជនជាតិ​ថៃ​ឈ្មោះ​ថា​Wanheng Menayothin ​មាន​រហស្សនាម​ថា “Dwarf Giant”។ ​អ្នក​ប្រដាល់​មាឌ​ល្អិត​ចិត្ត​ធំ​នៅ​ជាប់​របង​កម្ពុជា​នេះ ​បាន​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ពេល​កន្លង​ទៅ​នេះ ដោយ​បញ្ចប់​ត្រឹម​កំណត់ត្រា​៥៤​ប្រកួត ឈ្នះ​ទាំង​៥៤​ប្រកួត។ ​ហើយ ៥៤-០ ​នេះ​ដែរ ក៏​បាន​បំបែក​កំណត់ត្រា​របស់ Floyd ​បាត់​ទៅ​ហើយ ​ក្នុង​នាម​ជា​អ្នក​មិន​ដែល​ចាញ់​បាន​ច្រើន​ប្រកួត។ ​ការ​ពិត​ទៅ​…