គ្រូពេទ្យរកឃើញមូលហេតុដែល ធ្វើឲ្យអ្នកជំងឺCovid-19មានសភាពកាន់តែធ្ងន់ធ្ងរ

SEOUL: វេជ្ជបណ្ឌិតរបស់ប្រទេសកូរ៉ខាងត្បូង បានរកឃើញកត្តាជំរុញជាក់លាក់មួយចំនួនដែលធ្វើឲ្យស្ថានភាពនៃអ្នកជំងឺCovid-19កាន់តែមានសភាពធ្ងន់ធ្ងរមួយកំរិតទៀត នេះបើយោងតាម សាស្ត្រាចារ្យនៃ Yeungnam University Medical Center ។ ការរកឃើញនេះអាចជួយឲ្យក្រុមគ្រូពេទ្យ អាចកំណត់អ្នកជំងឺដែលងាយប្រឈមមុខនឹងជំងឺរលាកផ្លូវដង្ហើមក្នុងដំណាល់ដំបូងៗនេះបើតាមការបញ្ជាក់របស់សាស្រ្តាចារ្យ June-hong នៃ Internal Medicine របស់ប្រទេសកូរ៉េខាងត្បូង។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីសុខភាព Korean Medical Scienceគ្រូពេទ្យជំនាញបានលើកឡើងថា ជំងឺទឹកនោមផ្អែម សីតុណ្ហភាពរាងកាយឡើងខ្ពស់អ៊ុកស៊ីសែននៃរាងកាយចុះទាប និងជំងឺបេះដូង សុទ្ធតែជាកត្តាជំរុញធ្វើឲ្យស្ថានភាពអ្នកជំងឺCovid-19ប្រឈមមុខគ្រោះថ្នាក់ដល់ជីវិត…