គួរឲ្យព្រួយបារម្ភ!រលកថ្មីនៃកូវីដ១៩ធ្វើឱ្យករណីឆ្លងនៅសិង្ហបុរីកើនលើស៤ម៉ឺននាក់

យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលប្រទេសសិង្ហបុរី បានរាយការណ៍ថាករណីឆ្លងថ្មីនៃវីរុសCovid-19 ចំនួន១៣៦ករណីត្រូវបានរកឃើញសម្រាប់រសៀលថ្ងៃអាទិត្យ ទី៥ខែកក្កដាម្សិលមិញនេះ ។ ក្នុងចំណោម១៣៦ករណី មាន១៨ករណី ជាការឆ្លងក្នុងសហគមន៍ នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីជំនាញ ។ បើយោងតាមព័ត៌មានដែលត្រូវបានចុះផ្សាយក្នុងគេហទំព័ររបស់ក្រសួងសុខាភិបាលប្រទេសសិង្ហបុរី មាន៧ករណីនៃចំនួនអ្នកឆ្លងថ្មី ជាករណីនាំចូលពីខាងក្រៅប្រទេសដែលចំនួននេះ ជាចំនួនខ្ពស់បន្ទាប់បើគិតកាលពីថ្ងៃទី ៣ខែ មេសា ដែលមានករណីនាំចូល រហូតដល់៩ករណី ។ បច្ចុប្បន្ន ប្រទេសសិង្ហបុរី មានចំនួនអ្នកឆ្លងវីរុសCovid-19 សរុបចំនួន ៤៤៨០០ករណីនៅទូទាំងប្រទេស…

ហេតុអ្វី អ្នកមិនខ្វល់ការពារខ្លួន ខណៈវីរុសកូរ៉ូណាកំពុងចម្លង និងសម្លាប់មនុស្សពេញពិភព លោក?

កាលដើមដំបូង យើងភ័យខ្លាចនិងប្រុងប្រយ័ត្នខ្ពស់នៅដើមដំបូងនៃជំងឺរាតត្បាត Covid-19 ​ដែលធ្វើឱ្យយើងប្រកាន់ខ្ជាប់នូវវិធាន​ផ្សេងៗដើម្បីធា​នាថាយើង​មិនបា​ន​ឆ្ល​ង​មេរោគ តែមិនប៉ុន្មានខែក្រោយមកយើងក៏ហាក់លែងសូវខ្លាចដូចមុនហើយក៏ចាប់ផ្តើមលែងសូវប្រយ័ត្នបន្តិចម្តងៗរហូតស្ទើលែងការពារអ្វីទៀតទោះបីជាវា​នៅ​ជុំវិញខ្លួន ពោលគឺលែងអត់ធ្មត់ ឫព្រងើយកន្តើយលែងខ្វល់នឹងការព្រមាន ឬឈប់សង្កត់ធ្ងន់លើហានិភ័យជាក់ស្តែង ដូច្នេះ យើងក៏បញ្ឈប់ឥរិយាបទសុវត្ថិភាពដូចជាលាងដៃពាក់​ម៉ាសនិងឃ្លាតឆ្ងាយពីសង្គម ទាំងដែលយើងក៏ដឹងថាបែបនេះគឺគ្រោះថ្នាក់ណាស់ព្រោះយើងកំពុងបង្កើនហានិភ័យនៃការរាតត្បាត។ ឆ្ងល់ទេថា ហេតុអ្វី? វាជាស្ថានភាពផ្លូវចិត្តមួយកើតឡើងដោយសារមូលហេតុរួមមានស្ត្រេសរ៉ាំរ៉ៃ ការថយចុះភាពចាប់អារម្មណ៍នឹងការព្រមាន និងអសមត្ថភាពក្នុង​ការដំណើរកា​រព័ត៌មា​នថ្មី​ជា​មួ​យអ្នកដទៃព្រោះយើងនឿយហត់ អស់កម្លាំងនឹងប្រយុទ្ធ ក៏ប្រលែងតាមយថាកម្ម លែងខ្វល់ខ្វាយ។  ខាងក្រោមជាការបកស្រាយពីកត្តាចិត្តសាស្ត្រនិងវិទ្យាសាស្ត្រខាងអាកប្បកិរិយា (Behavioral Science)៖ ១ ការសម្របខ្លួននឹងការគំរាមកំហែង Amygdala…

សិង្ហបុរីសន្យាប្រាប់ពលរដ្ឋថា នឹងទទួលបានវ៉ាក់សុំាង Covid-19គ្រប់គ្នា នៅពេលបង្កើតបាន

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជាតិលោក Lawrence Wong បាននិយាយកាលពីថ្ងៃអង្គារបានសន្យាថាប្រជាជនសិង្ហបុរីទាំងអស់នឹងទទួលបានវ៉ាក់សុំាង Covid-19 គ្រប់ៗ​គ្នា​ក្នុងតម្លៃសមរម្យ ប្រសិនបើនិងនៅពេលមានវ៉ាក់សុំាងដែលនេះជាយុទ្ធសាស្ត្ររបស់សិង្ហបុរីក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគឆ្លង នេះបើតាមសេ​ច​ក្តីរាយ​ការ​ណ៍ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុក THE STRAITS TIMES កាលពីថ្ងៃអង្គារនេះ។ លោក Wong បានបន្ថែមថាវ៉ាក់សុំាងគឺជាផ្នែកសំខាន់មួយនៃដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិ Covid-19​។ខណៈនេះក្រុមការងារ​ចម្រុះក្រសួងកា​រពារជាតិ​បាន​កំពុងដុតដៃដុតជើងជំរុញសមត្ថភាពឧស្សាហកម្មឱសថនិងស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ-ជីវវេជ្ជសាស្ត្រចូលរួមនៅក្នុងការខិតខំជាសកលដើម្បីបង្កើត​វ៉ាក់សុំាង។ គួរបញ្ជាក់ថា បច្ចុប្បន្នមានវ៉ាក់សុំាងយ៉ាងតិច ១៣០ ប្រភេទបង្កើតឡើងនៅទូទាំងពិភពលោក ក្នុងនោះរួមទាំងនៅប្រទេសសិង្ហបុរីផងដែរ គឺ Duke-NUS Medical Sch​ool ដែលកំពុងធ្វើការជាមួយក្រុមហ៊ុនអាមេរិក Arcturus Therapeutics លើវ៉ាក់សុំាងដែលពាក់ព័ន្ធនឹងការទទួលយករាងកាយមនុស្សដើម្បីផលិតផ្នែកខ្លះនៃ…

វិល​ពី​កូវីដ​វិញ ឡាន​ក្លឹប Benfica ត្រូវ​បាន​គេ​គប់​ដុំ​ថ្ម ខណៈ​កីឡាករ​២នាក់​បញ្ជូន​ទៅ​ពេទ្យ

ឡាន​ក្រុង​របស់​ក្លឹប Benfica ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​បាន​វាយ​ប្រហារ​ ដោយ​គប់​ដុំ​ថ្ម បន្ទាប់​ពី​ក្លឹប​កំពូល​តារាង​លីគ​កំពូល​ព័រទុយហ្គាល់​លេង​បាន​លទ្ធផល ០ស្មើ ទល់​នឹង​ក្លឹប​លេខ ១៣ Tondela នៅ ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​វិល​ត្រលប់​នៃ​ការ​ប្រកួត​បាល់ទាត់​វិញ​ បន្ទាប់​ពី​ផ្អាក​មួយ​រយៈ​ដោយសារ​កូវីដ-១៩។ សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​បន្ទាប់​ក្រុម​កីឡាករ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​កីឡដ្ឋាន​របស់​ខ្លួន ឆ្ពោះ​ទៅ​កាន់​មូលដ្ឋាន​ហ្វឹកហាត់​របស់​ក្លឹប​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ (ម៉ោង​នៅ​ព័រទុយហ្គាល់)។ ខាង​ក្លឹប​បាន​បន្ត​ទៀត​ថា កីឡាករ​ចំនួន​ពីរ​រូប​គឺ ខ្សែ​បម្រើ​អាល្លឺម៉ង់ Julian Weigel និង​ខ្សែ​ស្លាប​ស៊ែប Andrija Zivkovic…

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីត្រៀម១០ ពាន់លានដុល្លារដើម្បីស្រោចស្រង់វិបត្តិវីរុសCovid-19

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines: SIA) បានធានានូវសាច់ប្រាក់សុទ្ធចំនួន ១០ ពាន់លានដុល្លារ ដែល៨,៨ ពាន់លានដុល្លារបានមកពីការលក់ភាគហ៊ុន កាលពីថ្ងៃសុក្រ ហើយ៩០០លានដុល្លារ​ទៀតត្រូវបានមកពីឥណទាន​ប្រាក់កម្ចីរ​យៈ​ពេ​លវែងពីក្រុមហ៊ុន Airbus A350-9០០ របស់ SIA និងយន្ដហោះ Bo​eing 787-10 សំដៅទប់ទល់ការដួលរ​លំខណៈ​ដែល​ឧស្សា​ហកម្មអាកាសចរណ៍កំពុងជួបវិបត្តិ Covid-19។  នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ SIA បានអោយដឹងថា ឥណទានថ្មីនេះមានការប្តេជ្ញាចិត្តនិង​ប្រាក់កម្ចីដែលគ្មា​នការ​ធា​នា​រ៉ាប់​រងរយៈពេលខ្លីជាមួយធនាគារជាច្រើនដែលផ្តល់នូវសាច់ប្រាក់ងាយស្រួលបន្ថែមទៀត ដែលមានចំនួនជាង…

ហូឡង់បញ្ជាកសិករសម្លាប់សត្វស្ការជាង ១ ម៉ឺនក្បាលសង្ស័យចម្លងវីរុសCovid-19 ទៅមនុស្ស

រដ្ឋាភិបាលហូឡង់បញ្ជាប្រជាកសិករហូឡង់យកសត្វស្ការជាង ១ ម៉ឺនក្បាលទៅសម្លាប់ចោលនៅថ្ងៃពុធព្រោះ​បារម្ភថាសត្វនេះ​អាច​ចម្លង Covid-19 ទៅមនុស្សបាន នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន RT កាលពីថ្ងៃអាទិត្យនេះ។    សូមជម្រាបថា បច្ចុប្បន្នប្រទេសហូឡង់មានចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 ប្រចាំថ្ងៃធ្លាក់ចុះដល់ ១៥ គិតត្រឹមថ្ងៃសុក្រ គឺ​ធ្លាក់ចុះពីចំនួន ២៣៤ កាលពីពីរខែមុន ហើយមានករណីថ្មីសរុបចំនួន ២១០ ករណីត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រ ពោ​ល​គឺធ្លាក់ចុះពីចំនួនខ្ពស់ ១.៣៣៥ កាលពីដើមខែមេសា។  ទោះជាយ៉ាងណា រដ្ឋាភិបាលបានបញ្ជាឱ្យសម្លាប់សត្វស្ការជាទ្រង់ទ្រាយរាប់ពាន់ក្បាលព្រោះរោមរបស់វាកខ្វក់មានមេរោគច្រើន…

ក្រុមហ៊ុន​ឱសថ​អាមេរិក១ ប្រើ​អង់ទីករ ដើម្បី​ធ្វើតេស្ត​សាកល្បង​វ៉ាក់សុំាងវីរុសកូរ៉ូណា(Covid-19)

ក្រុមហ៊ុនឪសថ Eli Lilly ដែលជាក្រុមហ៊ុនផលិតឱសថធំមួយរបស់អាមេរិកបានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួន​បានចាក់ដូសដំបូងអង្គទីក​របរិច្ចាកពី​អ្នក​ឆ្លងវី​រុស​Covid-19 មុនដែលបានជាសះស្បើយ ទៅក្នុងសារពាង្គកាយអ្នកឆ្លង Covid-19 ថ្មីដែលនេះស្ថិតក្នុងដំណាក់កាលសាកល្បងគ្លីនិកដំណាក់កាលទី១ នៃការព្យាបាលថ្មីដោយ​ប្រើ​អង្គ​បដិប្រាណមួយដែលរាងកាយផលិតដើម្បីប្រឆាំងនឹងមេរោគឆ្លង នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានអាមេរិក THE HILL នារសៀលថ្ងៃ​សុក្រ​នេះ​។ ប្រភពដដែលបានអោយដឹងថា ការព្យាបាលដោយប្រើអង់ទីប៊ីយ៉ូទិកត្រូវបានគេរោកឃើញថាជាវិធីព្យាបាលដ៏មានប្រសិទ្ធភាព ហើយត្រូវបានគេបង្កើតឡើងជាពិសេស​ដើម្បី​ប្រឆាំ​ងនឹងវីរុស Covid-19 ដែលមិនដូចជាថ្នាំព្យាបាលផ្សេងៗពីមុន ដូចជា កាលពីថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា Remdesivir មិនសូវមានប្រ​សិទ្ធ​ភាព​ខ្លាំងចំពោះអ្នកជំងឺទេ។ សូមជម្រាបថា ក្រៅពី…

រកឃើញ​តំបន់មួយ អាចនឹងជាទី​​កន្លែងឆ្លងវីរុសកូរ៉ូណា(Covid 19)ខ្លាំងជាងគេលើពិភពលោក

តំបន់អាមេរិកឡាទីនបានឆ្លង Covid 19 កើនឡើងយ៉ាងខ្លាំងធ្វើឲ្យមានការព្រួយបារម្ភដល់អាជ្ញាធរសុខាភិបាលក្នុងតំបន់។ ប្រទេសប្រេស៊ីលមានអ្នកឆ្លង Covid ១៩ ចំនូន ៣១០.៩២១ ករណីដែលជាប់លំដាប់ថ្នាក់ខេលបីលើពិភពលោកនេះ។ មានបណ្តាលប្រទេសរួមមាន ប្រទេសម៉ិកស៊ិក ស៊ីលី និងប៉េរូ កំពុងតែធ្វើការតស៊ូដើម្បីទប់ទល់នឹងការផ្ទុះឡើងនៅវីរុសដ៏ធំមួយនេះផងដែរ។ តាមការបញ្ជាក់ថ្មីមួយ នៅសហរដ្ឋអាមេរិក និងតំបន់អ៊ឺរ៉ុប មានការថយចុះចំនួនអ្នកឆ្លង។ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺនៅអឺរ៉ុបបានឱ្យដឹងថា មានករណីជាង ៥០០.០០០ ករណីត្រូវបានកត់ត្រាហើយមនុស្សជាង ៣០.០០០ នាក់បានស្លាប់។…