តារាង​យូធូ​កូរ៉េ Dawn Lee ជោគជ័យលើការងារ តែបរាជ័យលើសុខភាព ធ្វើឱ្យជីវិតនាងកែប្រែមួយរំពេច

សេអ៊ូលប្រទេសកូរ៉េខាងត្បូង – កញ្ញា Dawn Lee ជា Youtuber ដែលតែងតែធ្វើវីដីអូទាក់ទងនឹងការថែរក្សា​សម្រស់របស់ប្រទេសកូរ៉េខាង​ត្បូងបាន​សម្រេច​ចិត្តចែ​ករំលែ​កប​ទពិសោ​ធន៍របស់​នាង​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកឈាម។ កញ្ញា Lee អាយុ ២៩ ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកូនកណ្តុរកា។ នាងមា​នកម្លាំងក្នុង​ការចែក​រំលែករឿងរប​ស់នាង​ក្នុង​ការ​ប្រ​​យុទ្ធប្រឆាំងនឹងមហារីកមួយនេះ។ ពីដំបូងឡើង នាងបាននិយាយថានាងមិនមានហេតុផលអ្វីដើម្បីលាក់បាំងរោគសញ្ញារបស់នាងតាំងពីដំបូងទេ។ នាងបាននិយាយថា “ហេតុអ្វីខ្ញុំគួរលាក់រឿងមួយនេះ? វាមិនមែនជា​កំហុស​របស់​ខ្ញុំ​ទេ” ។ កញ្ញា Lee បានបង្ហោះវីដីអូលើសង្គម Youtube…