ចង់ហាត់ប្រាណ គួរហាត់ពេលព្រឹក ឬពេលល្ងាច?

រាល់ការហាត់ប្រាណ វាពិតជាមានប្រយោជន៍ដល់សុខភាពរបស់មនុស្សគ្រប់គ្នា។ ទោះបីអ្នកហាត់ពេលណា ទីកន្លែងណានោះទេ វានឹងទទួលបានផលជានិច្ច។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញកាយសម្បទាបានឲ្យដឹងថា ការធ្វើលំហាត់ប្រាណនូវពេលព្រឹក វាមានប្រយោជន៍សម្រាប់ការសម្រក់ទម្ងន់។ ចំណែកការហាត់ប្រាណពេលល្ងាចវិញ គឺសម្រាប់ហាត់យកសាច់ដុំឲ្យរឹងមាំ និងមានប្រសិទ្ធភាពការពារពីជម្នឺផ្សេង។ តាមសាកលវិទ្យា New South Wales បានធ្វើការស្រាវជ្រាវឲ្យដឹងថា ការធ្វើលំហាត់ប្រាណនូវពេលព្រឹក មុនអាហារពេលព្រឹក ជាពេលដ៏ល្អបំផុតដើម្បីធ្វើការសម្រក់ទម្ងន់ ពីព្រោះរាងកាយរបស់យើងត្រូវបានដុតបំផ្លាញសារធាតុខ្លាញ់ចោល។ យើងនឹងឃើញប្រសិទ្ធភាពខ្ពស់ក្នុងសម្រក់ទម្ងន់ នៅពេលយើងហាត់ពេលព្រឹក ជាពេលវេលាដែលអ្នកមានថាមពល និងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយផងដែរ។ ការហាត់ប្រាណពេលព្រឹកនេះ…