Pique ​៖​លេង​របៀប​នេះ Barcelona មិន​អាច​ឈ្នះ​ពាន​បាន​ទេ​

​ក្រុម FC Barcelona ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​ក្របខណ្ឌ La Liga ​នៅ​យប់មិញ​នេះ​។ ​លទ្ធផល​ស្មើ​នេះ​ដែរ ​នឹង​ផ្ដល់​ឱកាស​ឱ្យ​ក្រុម Real Madrid ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ហើយ ប្រសិន​បើ​ពួកគេ​អាច​លេង​ឈ្នះ​ក្រុម Real Sociedad ​នៅ​យប់​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​។ ​ដោយ​ឡែក​សម្រាប់​ខ្សែ​ការពារ Pique ​វិញ ​ក៏​មើល​ឃើញ​ថា​ក្រុម​អ្នក​មាន​បុណ្យ​ពិបាក​ឈ្នះ​ពាន​ដែរ ប្រសិន​ណា​បើ​ពួកគេ​លេង​របៀប​នេះ​។…

Neymar បែក​ធ្លាយ​សំឡេង​ជេរ សង្សារ​​ម្ដាយ​ខ្លួន​ថា​ជា​ភេទ​ទី៣

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Neymar ត្រូវ​បាន​គេ​ចោទ​ថា បាន​ហៅ​​មិត្ត​ប្រុស​វ័យ​ក្មេង​របស់​ម្ដាយ​ខ្លួន​ថា​ជាភេទ​ទី៣ នេះ​បើ​តាម​សារ​សំឡេង​បែកធ្លាយ​ជា​ភាសា​ព័រទុយហ្គាល់ ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​ Youtube។ សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ​ថា សារ​សំឡេង​នេះ​ត្រូវ​បាន​គេ​ថត​ចេញ​ពី​បណ្ដាញ​វីដេអូ​ហ្គេម​ដ៏​ល្បី Twitch ហើយ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា Neymar ខឹង​នឹង​រឿង​បញ្ហា​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ផ្ទះ​នៅ​ប្រេស៊ីល​រវាង​ម្ដាយ​ Neymar និង​មិត្ត​ប្រុស​រូប​នោះ។ កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ពី​ប្រទេស​ប្រេស៊ីល​ថា ម្ដាយ​ Neymar និង​ប្រុស​ក្មេង​នោះ​បាន​ឈ្លោះ​ទាស់ទែង​គ្នា​រហូត​ដល់​ខាង​ប្រុស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។ ម្ដាយ​ Neymar អ្នក​ស្រី​ Nadine…

​មក​ដឹង​ចំណូល​និង​ចំណាយ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០២០​

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​រៀប​ចំ​មហាសន្និបាត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​លើក​ទី​១៤​ឆ្នាំ​២០២០​ កាល​ពី​ព្រឹកមិញ​នេះ។ ​ក្នុង​នោះ​ដែរ ​សហព័ន្ធ​ក៏​មាន​របាយការណ៍​សម្រាប់​ការ​ចំណាយ ​ក៏​ដូចជា​ចំណូល​ប្រចាំ​ឆ្នាំ​២០២០​នេះ ​ដើម្បី​ឱ្យ​សមាជិក​ទាំង​អស់​បាន​ដឹង​ផង​ដែរ។ ​សម្រាប់​ឆ្នាំ​២០២០ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ទទួល​បាន​ចំណូល​សរុប ៦ ៤៥៩ ១២៦​ដុល្លារ​អាមេរិក ​ខណៈ​ដែល​ចំណាយ​វិញ​អស់ ៦ ០៨៦ ៤៩៦​ដុល្លារ​អាមេរិក។ ​បើ​តាម​ចំនួន​នេះ ​សហព័ន្ធ​នៅ​សល់​ប្រាក់​ជិត​៤០​ម៉ឺន​ដុល្លារ​ដែរ​នៅ​ឆ្នាំ​នេះ​។ ​សម្រាប់​ចំណូល​ឆ្នាំ​២០២០​ដែល​ទទួល​បាន​គឺ​មក​ពី ថវិកា​សល់​នៅ​ឆ្នាំ​២០១៩ ​ចំនួន ១ ៦៩៣ ០២៤​ដុល្លារ…

កាលបរិច្ឆេទដំណើរការពានសម្ដេចតេជោ ហ៊ុន សែន និង MCL ឡើងវិញ និងបម្រែបម្រួលមួយចំនួន

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចុះថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការអនុញ្ញាតិឱ្យមានការប្រកួតបាល់ទាត់ឡើងវិញ តែមិនអនុញ្ញាតិឱ្យមានទស្សនិកជនចូលក្នុងទីលានបាល់ទាត់ ហើយនិងស្មារតីអង្គប្រជុំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាមួយនឹងតំណាងក្លិបទាំង១៣ កាលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ អំពីការត្រៀមលក្ខណៈបច្ចេកទេសរៀបចំការចាប់ផ្តើមឡើងវិញ ហើយក៏មានការចូលរួមដោយក្រុមការងារបច្ចេកទេសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ បានសម្រេចបើកដំណើរការការប្រកួតឡើងវិញ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តត្រូវចាប់ផ្ដើមពីថ្ងៃទី៣០…