អ្នកដឹកនាំវៃឆ្លាតប្រើក្បួន​ថ្មីនេះ ជំរុញឱ្យបុគ្គលិកកាន់តែមាន​ទឹកចិត្តខ្លាំងដើម្បីធ្វើការជាក្រុម

កាលពីនៅរៀន អ្នកប្រហែលជាបានស្តាប់គ្រូរបស់អ្នកនិយាយរឿងតៗគ្នាអោយអ្នកស្តាប់ ហើយការនិទានរឿងក៏បានក្លា​យជាផ្នែកមួយនៃការរៀនទាំងនៅសកលវិទ្យាល័យ។ ពេលអ្នកដើរលេងនៅផ្សារទំនើប អ្នកក៏ប្រហែលជាធ្លាប់ស្តាប់អ្នកលក់និទានពីផលិតផលរបស់គេ (storytelling) ដើម្បីជំរុញការលក់។ អ្នកប្រហែលជាមានប​ទពិសោធន៍​ផ្ទាល់​ខ្លួ​ន​​ក្នុងការរៀនពីរឿងមួយ ឫក្នុងការនិទានរឿងខ្លួនឯងអោយនរណាស្តាប់។ តែវាគួរអោយភ្ញាក់ផ្អើលដែលឧបករណ៍សម្រាប់ភាពជាអ្នកដឹកនាំនិងការអប់រំនៅកន្លែងធ្វើការមួយនេះ (ការនិទានរឿង)ជារឿយៗត្រូវបានគេមើលរំលង។ តាមពិត ការយល់ចិត្តគឺជាអាថ៌កំបាំងលាក់កំបាំងដែលអ្នកដឹកនាំអស្ចារ្យប្រើដើម្បីទទួលបានផលប្រយោជន៍ច្រើនបំផុតពីក្រុមរបស់ពួកគេ គឺតាមរយៈការនិទានរឿង​នេះឯងដោ​យ​សារ​សាច់រឿងគឺជាឧបករណ៍ដែលមានប្រសិទ្ធភាពហើយអ្នកដឹកនាំឆ្លាតវៃអាចប្រើ ឫរៀនពីរបៀបប្រើនិទានរឿងដើម្បីនាំអោយគ្រប់គ្នាអាចមើលឃើញពិ​​ភពលោកពី​ទស្សនៈ​ថ្មី​មួ​យ និងដើម្បីបង្រៀនកូនក្រុមអោយរួបរួមគ្នា ឫបញ្ចុះបញ្ចូលមនុស្សអោយធ្វើសកម្មភាពស្របតាមការចង់បានរបស់គេ។ អ្នកដឹកនាំដែលមានជំនាញខាងសិល្បៈនិទានរឿងអាចប្រើរឿងរ៉ាវដើម្បីបង្ហាញអត្ថន័យនិងតម្លៃពិតនៅក្នុងការងារដែលក្រុមរបស់ពួកគេកំពុងធ្វើដោយប្រើអំណាចនៃការយល់ចិត្ត។ ការចាប់ផ្តើមជាមួយនឹងការនិទានរឿងអាចទាក់ទាញអារម្មណ៍ ពិសេសនៅពេលបញ្ចូលរឿងខ្លីទៅក្នុងអន្តរកម្មប្រចាំថ្ងៃ អាចជួយធ្វើឱ្យពួកគេមានការអារម្មណ៍ថា​មានការយ​ល់​ចិ​ត្ត ឫយល់ចិត្តអ្នកដទៃ និងជួយកូនក្រុមស្វែងរកតម្លៃពិតនៃការងារដែលពួកគេ​កំពុងធ្វើព្រោះតាមរយៈការស្តាប់ឬអានរឿងរ៉ាវនានា​យើងពិតជាអាចបង្វឹ​កខួរក្បាលរប​ស់យើង​ឱ្យ​យល់​កាន់តែច្បាស់។ ហើយនៅពេលយើងអភិវឌ្ឍការយល់ចិត្តចំពោះតួអង្គនៅក្នុងរឿងរ៉ាវយើងរៀនយល់ចិត្តគ្នាកាន់តែច្រើនចំពោះមនុស្សនានានៅក្នុងជីវិតពិត។ អ្នកចិត្តសាស្រ្តនិងគ្រូបង្វឹកប្រតិបត្តិ…