មកដឹងពីមេរោគថ្លើមប្រភេទB! តើមេរោគនេះអាចឆ្លងបានដោយរបៀបណា?

ជំងឺរលាកថ្លើមភាគច្រើនបណ្តាលមកពីការឆ្លងដោយពពួកវីរុស តាមរយៈកត្តារស់នៅ និងបញ្ហាប្រព័ន្ធការពាររាងកាយ។ ជំងឺរលាកថ្លើមប្រភេទ B បណ្តាល មកពីពពួកវីរុសថ្លើមប្រភេទ B (Hepatitis B Virus) ដែលនាំឱ្យមានផលវិបាក ទៅជាជំងឺក្រិនថ្លើម រលាកថ្លើមរ៉ាំរ៉ៃ និងមហារីកថ្លើម ដែលអាចបណ្តាលឱ្យបាត់បង់ជីវិតផងដែរ។ បុគ្គលភាគច្រើនអាចដឹងថាពួកគេឆ្លងនូវជំងឺរលាកថ្លើមប្រភេទ B លើកលែងតែបានធ្វើតេស្តឈាម។ អ្នកជំងឺរលាកថ្លើមប្រភេទB ភាគច្រើនមិនមានលេចចេញនូវរោគសញ្ញាអ្វីឡើយ ប៉ុន្តែអាចដឹងបាននៅ ពេលដែលអ្នកជំងឺមានផលវិបាកនៃជំងឺក្រិនថ្លើមក្នុងរយៈពេល២ ទៅ ៥ខែ បន្ទាប់ពីឆ្លងនៃវិរុសនេះ…