កាលបរិច្ឆេទដំណើរការពានសម្ដេចតេជោ ហ៊ុន សែន និង MCL ឡើងវិញ និងបម្រែបម្រួលមួយចំនួន

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចុះថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការអនុញ្ញាតិឱ្យមានការប្រកួតបាល់ទាត់ឡើងវិញ តែមិនអនុញ្ញាតិឱ្យមានទស្សនិកជនចូលក្នុងទីលានបាល់ទាត់ ហើយនិងស្មារតីអង្គប្រជុំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាមួយនឹងតំណាងក្លិបទាំង១៣ កាលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ អំពីការត្រៀមលក្ខណៈបច្ចេកទេសរៀបចំការចាប់ផ្តើមឡើងវិញ ហើយក៏មានការចូលរួមដោយក្រុមការងារបច្ចេកទេសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ បានសម្រេចបើកដំណើរការការប្រកួតឡើងវិញ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តត្រូវចាប់ផ្ដើមពីថ្ងៃទី៣០…