Neymar បែក​ធ្លាយ​សំឡេង​ជេរ សង្សារ​​ម្ដាយ​ខ្លួន​ថា​ជា​ភេទ​ទី៣

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Neymar ត្រូវ​បាន​គេ​ចោទ​ថា បាន​ហៅ​​មិត្ត​ប្រុស​វ័យ​ក្មេង​របស់​ម្ដាយ​ខ្លួន​ថា​ជាភេទ​ទី៣ នេះ​បើ​តាម​សារ​សំឡេង​បែកធ្លាយ​ជា​ភាសា​ព័រទុយហ្គាល់ ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​ Youtube។ សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ​ថា សារ​សំឡេង​នេះ​ត្រូវ​បាន​គេ​ថត​ចេញ​ពី​បណ្ដាញ​វីដេអូ​ហ្គេម​ដ៏​ល្បី Twitch ហើយ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា Neymar ខឹង​នឹង​រឿង​បញ្ហា​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ផ្ទះ​នៅ​ប្រេស៊ីល​រវាង​ម្ដាយ​ Neymar និង​មិត្ត​ប្រុស​រូប​នោះ។ កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ពី​ប្រទេស​ប្រេស៊ីល​ថា ម្ដាយ​ Neymar និង​ប្រុស​ក្មេង​នោះ​បាន​ឈ្លោះ​ទាស់ទែង​គ្នា​រហូត​ដល់​ខាង​ប្រុស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។ ម្ដាយ​ Neymar អ្នក​ស្រី​ Nadine…