អាថ៌កំបាំងធ្វើឱ្យ Steve Jobs សម្រេចចិត្តបានត្រឹមត្រូវ និងឆាប់រហ័ស ជោគជ័យលើការងារ

ធ្លាប់ទេ នៅសុខៗមានអារម្មណ៍ថាមេអំបៅនៅក្នុងពោះអ្នក មានអារម្មណ៍ភ័យៗ ដែលហាក់ចង់ប្រាប់អ្នកថាសមាជិកគ្រួសារអ្នកអាចកំពុងនឹងមានគ្រោះថ្នាក់ ហើយបន្តិចក្រោយមក មានទូរស័ព្ទខលមកអ្នាកថាបងប្រុសរបស់អ្នកមានគ្រោះថ្នាក់ចរាចរណ៍។ មួយ​ទៀត អ្នកជាអ្នកវិនិយោគម្នាក់ ហើយមាននិស្សិតប្រុសម្នាក់បានសុំជួបអ្នកដើម្បីចូលទន់ start up វិនិ​យោគលើគម្រោងអាជិវកម្មរបស់ក្រុមពួក​គេសម្រាប់គំនិ​តថ្មីដែលក្មេង​ៗទាំង​នោះ​បានឆ្កឹះ​​ឃើញ និងបង្កើតជាគំរូអាជីវកម្ម។ អ្នកមិនធ្លាប់ស្គាល់ក្មេងៗទាំងនោះទេ តែមានសម្លេងមួយចេញពីខាងក្នុងអ្នកប្រាប់អ្នកថាអ្នកអាចទុកចិត្តគេបាន និងអាចវិនិយោគជាមួយពួក​គេបានយ៉ាងមា​នជំ​នឿចិ​​ត្តខ្ពស់។ អ្នកបានទទួលយកសំណើរ បោះទន់វិនិយោគជាមួយពួកគេ ហើយ១ឆ្នាំក្រោយមក អាជីវកម្មនោះផ្ទុះខ្លាំង ហើយអ្នកពេញចិត្ត​នឹងដៃគូរអ្នក​ណាស់ព្រម​ទាំងចុះ​សម្រុ​ងគ្នា​ល្អព្រោះ​ភាព​ស្មោះត្រង់ និងការតាំងចិត្តក្នុងការងារ ព្រមទាំងសក្តានុភាពរបស់ពួកគេ ហើយអ្នកបានដឹងថា អ្នកបានសម្រេចចិត្តត្រូវហើយ។…